ការយល់ដឹងអំពីសញ្ញាដោនស៊ីនដ្រូម៖ គឺជាការទទួលយកនូវភាពខ្លាំង សមត្ថភាព និងលទ្ធភាព។ ដោនស៊ីនដ្រូមដែលត្រូវបានគេស្គាល់ថា Trisomy 21 គឺជាលក្ខខណ្ឌមួយនៃភាពខុសប្រក្រតីលើក្រូម៉ូសូមដែលកើតមានច្រើនជាងគេក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត។ កុមារដែលមានសញ្ញា ដោនស៊ីនដ្រូម ដោយមានចម្លងបន្ថែមនៃក្រូម៉ូសូមទី 21 ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍ។ ចំនុចទាំងនេះជួយមាតាបិតា ឱ្យយល់ពីរបៀបនៃការថែទាំ ការយល់ដឹងអំពីដំណើរការ និងការជួយគាំទ្រដល់កុមារ។ 

 

មូលហេតុបង្កឱ្យមានដោនស៊ីនដ្រូម

រោគសញ្ញា ដោនស៊ីនដ្រូម កើតឡើងដោយសារតែមានភាពខុសគ្នានៃហ្សែនដែលកើតឡើងនៅពេលមានផ្ទៃពោះ។ វាមិន​បណ្តាលមកពីអ្វីដែលឪពុកម្តាយបានធ្វើ ឬមិនបានធ្វើនោះទេ។ ក្រូម៉ូសូមបន្ថែមនាំទៅរកភាពខុសគ្នានៃការអភិវឌ្ឍន៍រួមមាន៖

  • ល្បឿននៃការរៀនយឺតជាងកុមារទូទៅ
  • មុខមាត់មានលក្ខណៈពិសេសខុសពីកុមារធម្មតា
  • សាច់ដុំមានសភាពទន់
  • ភាពខុសគ្នានៅក្នុងការនិយាយ និងការទំនាក់ទំនង
  • មានភាគរយខ្ពស់ក្នុងការមានបញ្ហាសុខភាពផ្សេងៗ

កុមារគ្រប់រូបមានសភាពខុសៗគ្នា ប្រសិនបើយើងមានការថែទាំបានត្រឹមត្រូវ។ កុមារអាចក្លាយជាបុគ្គលដែលសមត្ថភាពពេញលេញ អាចនិយាយច្បាស់ មានភាពសកម្ម និងមានទំនុកចិត្តក្នុងការរៀនសូត្រ។

 

ចំណុចខ្លាំង និងសមត្ថភាព

កុមារដែលមានបញ្ហាប្រឈម និងដោនស៊ីនដ្រូមក៏មានចំណុចខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ៖

  • បំណងប្រាថ្នាខ្លាំងក្នុងការទំនាក់ទំនង
  • មានភាពកក់ក្តៅ និងបុគ្គលិកលក្ខណៈសង្គម
  • ជំនាញរៀនតាមរយៈការមើលឃើញផ្ទាល់
  • សមត្ថភាពធ្វើត្រាប់តាម និងធ្វើឡើងវិញដដែលៗ
  • ការបង្កើតភាពច្នៃប្រឌិត និងការបញ្ចេញអារម្មណ៍

ការបង្រៀនតាមបែបរចនាសម្ព័ន្ធ កុមារអាចរៀននៅជំនាញសិក្សា ការទំនាក់ទំនង ជំនាញសង្គម និងការរស់នៅក្នុងជីវិតប្រចាំថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។

 

សារៈសំខាន់នៃការជួយអន្តរគមន៍ឱ្យទាន់ពេលវេលា

ការជួយអន្តរគមន៍ឱ្យទាន់ពេលវេលាមានឥទ្ធិពលខ្លាំង វាជួយបង្កើន៖

  • ជំនាញក្នុងការនិយាយ និងភាសា
  • ការអភិវឌ្ឍលើចលនា
  • ការដំណើរការល្អនៃញាណដឹង
  • ការយល់ដឹង និងជំនាញក្នុងការលេង
  • ទំនាក់ទំនងសង្គម
  • ឯករាជ្យភាព

ការព្យាបាលដូចជា៖ ការព្យាបាលភាសា និងការនិយាយ ការព្យាបាលមុខងារប្រចាំថ្ងៃ វាជាការព្យាបាលដែលបង្កើតនៅមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រពេញមួយជីវិត។ 

 

តួនាទីនៃការអប់រំពិសេស

កម្មវិធីអប់រំពិសេសត្រូវបានប្តូរតាមតម្រូវការជាក់ស្តែងសម្រាប់កុមារ។ កម្មវិធីទាំងនេះផ្តោតលើ៖

  • ជំនាញភាសា និងការទំនាក់ទំនង
  • ជំនាញបំណិនជីវិត និងជំនាញលើការសិក្សា
  • ជំនាញនៃការធ្វើចលនា
  • អាកប្បកិរិយា និងជំនាញសង្គម
  • ជំនាញជួយខ្លួនឯង និងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ

គោលដៅគឺបង្កើតបរិយាកាសរីករាយ និងមានរចនាសម្ព័ន្ធច្បាស់លាស់ដែលកុមារអាចអភិវឌ្ឍដោយទំនុកចិត្ត និងភាពរហ័សរហួន។ 

 

ការបង្កើតបរិយាកាសឱ្យល្អប្រសើរ

កុមារដែលមានដោនស៊ីនដ្រូមអាចរីកចម្រើននៅក្នុងបរិយាកាសដូចជា៖

  • មានការយល់ដឹង
  • បរិយាបន្ន
  • ការអត់ធ្មត់
  • ការជំរុញក្នុងការលើកទឹកចិត្ត

គ្រួសារ គ្រូបង្រៀន និងសហគមន៍មានតួនាទីសំខាន់ក្នុងការរួមចំណែកក្នុងការជួយអភិវឌ្ឍដល់កុមារគ្រប់រូប។ 

 

ការជួយដល់ការគាំទ្រដល់ក្រុមគ្រួសារ

ការចិញ្ចឹមបីបាច់កុមារដែលមានដោនស៊ីនដ្រូមគឺជាកិច្ចការមួយប្រកបដោយភាពសប្បាយរីករាយ និងការជួយដល់ការរៀនសូត្រ។ ការជួយគាំទ្រដល់គ្រួសាររួមមាន៖

  • ការបណ្តុះបណ្តាលដល់ឪពុកម្ដាយ ឬអាណាព្យបាល
  • ការផ្តល់ប្រឹក្សាយោបល់
  • ការគាំទ្រសម្រាប់សហគមន៍
  • ការជួយអន្តរគមន៍ឱ្យទាន់ពេលវេលា
  • ផ្តល់កម្មវិធីអប់រំពិសេសសម្រាប់កុមារ

 

អនាគតពោរពេញដោយក្តីសង្ឃឹម

បច្ចុប្បន្ននេះកុមារដែលមានដោនស៊ីនដ្រូមតែងទទួលបានជីវិតដែលមានសុខភាពល្អ និងពេញលេញជាងមុន។ ជាមួយនឹងការយល់ដឹង និងបរិយាបន្ន កុមារទាំងនោះអាចសម្រេចគោលដៅសំខាន់ៗក្នុងជីវិតរបស់ពួកគេ។

កុមារគ្រប់រូបមានសមត្ថភាព សេចក្តីស្រលាញ់ ការទទួលយក និងការគាំទ្រប្រកបដោយភាពត្រឹមត្រូវ ទើបពួកគេអាច

ក្លាយជាបុគ្គលមួយពេញលេញ ការទំនាក់ទំនង និងបង្កើតចំណេះដឹងថ្មីៗដល់ពួកគេ។


Reference
Mayo Clinics about down syndrome :
👉 https://www.mayoclinic.org/locations