ការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំពិសេស វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកុមារដែលមានតម្រូវការផ្សេងៗក្នុងការរៀនសូត្រដើម្បីសម្រេចសក្តានុពលរបស់ពួកគេ។ កុមារគ្រប់រូបមានរបៀបរៀនខុសៗគ្នា ហើយអ្នកខ្លះអាចត្រូវការជំនួយបន្ថែម វិធីសាស្ត្រ និងការជួយអន្តរាគមន៍។ ការអប់រំពិសេសត្រូវធានាថាកុមារទទួលបានរបៀបនៃការរៀន និងឱកាសដែលពួកគេត្រូវការដើម្បីរីកចម្រើនរបស់ពួកគេផ្ទាល់។ 

 

តើអ្វីទៅដែលធ្វើឱ្យការអប់រំពិសេសមានភាពខុសគ្នា?

ការអប់រំពិសេសជួយកុមារដែលមានការអភិវឌ្ឍយឺតយ៉ាវ ខ្សោយក្នុងការរៀនសូត្រ ការទំនាក់ទំនង តម្រូវការជួយផ្នែកញាណ បញ្ហាកាយសម្បទា ឬបញ្ហាវិបត្តិអាកប្បកិរិយាជាដើម។ កុមារម្នាក់ៗមានផែនការផ្ទាល់ខ្លួន ដែលបង្កើតឡើងដោយអ្នកអប់រំ អ្នកជំនាញព្យាបាល អ្នកចិត្តសាស្រ្ត និងអ្នកឯកទេសផ្សេងទៀតដែលធ្វើការជាមួយគ្នា។ 

 

ហេតុអ្វីបានជាការជួយអន្តរគមន៍ឱ្យទាន់ពេលវេលាមានសារៈសំខាន់?

ការជួយអន្តរាគមន៍ឱ្យទាន់ពេលវេលាវាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍរបស់កុមារ។ នៅពេលដែលបញ្ហាប្រឈមត្រូវបានកត់សម្គាល់ទាន់ពេលនោះ កុមារទទួលបានការគាំទ្រល្អបំផុតនៃការអភិវឌ្ឍខួរក្បាល ការរីកចម្រើនផ្នែកទំនាក់ទំនង ជំនាញសង្គម ផ្នែកអារម្មណ៍ល្អប្រសើរ និងមានភាពឯករាជ្យ។ គ្រួសារក៏ទទួលបាននូវគន្លឹះសំខាន់ៗដើម្បីជួយកូនរបស់ពួកគេឱ្យមានការរីកលូតលាស់នៅផ្ទះផងដែរ។

 

វិធីសាស្ត្រចម្រុះក្នុងការរៀន 

ការអប់រំពិសេសសម័យទំនើបផ្តោតលើកុមារគ្រប់រូបរួមមាន៖

  • ជំនាញសង្គម និងការទំនាក់ទំនង
  • ការគ្រប់គ្រងអារម្មណ៍ 
  • ដំណើរការនៃញាណដឹង និងការព្យាបាលតាមការបញ្ចូលគ្នានៃញាណដឹង 
  • ការអភិវឌ្ឍលើចលនា
  • ឯករាជ្យភាព និងបំណិនជីវិត
  • ទំនុកចិត្ត និងការទទួលស្គាល់ខ្លួនឯង

 

តួនាទីនៃការអប់រំបរិយាបន្ន

ការអប់រំបរិយាបន្នអនុញ្ញាតឱ្យកុមារគ្រប់រូប បូករួមទាំងកុមារមានពិការភាព ពួកគេអាចរៀនជាមួយគ្នា។ នេះធ្វើឱ្យប្រសើរឡើងនូវការទទួលយក ការយល់ដឹង និងឱកាសស្មើគ្នា។ សាលារៀនជាច្រើនឥឡូវនេះផ្តោតលើការបង្កើតបរិយាកាសគាំទ្រ និងបរិយាបន្នរួមគ្នា។ 

 

ការជួយដល់អាណាព្យាបាល

គ្រួសារមានមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍកុមារ។ កម្មវិធីអប់រំពិសេសផ្តល់ការបណ្តុះបណ្តាលដល់អាណាព្យាបាល ការចូលរួមប្រឹក្សា និងការសហការជាបន្តបន្ទាប់ ដើម្បីឱ្យគ្រួសារទទួលបាននូវទំនុកចិត្តក្នុងការពង្រឹង​សិទ្ធិកូនៗររបស់ពួកគេ។ 

 

សម្លឹងទៅមុខ

ជាមួយនឹងភាពជឿនលឿននៃការស្រាវជ្រាវ និងបច្ចេកវិទ្យា ការអប់រំពិសេសកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។ ឥឡូវនេះ សាលារៀនកំពុងរួមបញ្ចូលឧបករណ៍ច្នៃប្រឌិត កន្លែងសម្រាប់ស្ងប់អារម្មណ៍ដែលងាយស្រួលប្រើ និងវិធីសាស្រ្តបង្រៀនផ្អែកលើភស្តុតាងច្បាស់លាស់។ គោលដៅនៅរក្សាដដែល៖ ដើម្បីធានាថាកុមារគ្រប់រូបអាចរៀន មានកម្មសិទ្ធិ និងជោគជ័យ។