hope kids

hopekids.info@gmail.com

+855 85 253 388

+855 86 253 388

Hope Kids provides affordable, inclusive, and professional education for children with autism and special needs in Phnom Penh and across Cambodia.

កម្មវិធីសិក្សា

Our Programs at Our Autism School

សាលាអប់រំពិសេសក្តីសង្ឃឹមកុមារ ផ្តល់ការអប់រំដែលមានតម្លៃសមរម្យ ការរួមបញ្ចូលគ្នាប្រកបដោយវិជ្ជាជីវៈ សម្រាប់កុមារដែលមានអូទីស្សឹម និងកុមារដែលមានតម្រូវការពិសេសនៅក្នុងទីក្រុងភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។

ការបង្រៀនតាមបែបរចនាសម្ព័ន្ធ in Cambodia

ការបង្រៀនតាមបែបរចនាសម្ព័ន្ធ

សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារប្រើប្រាស់កម្មវិធី TEACCH® Structured Teaching មកពីសាកលវិទ្យាល័យ North Carolina ក្នុងសហរដ្ឋអាមេរិក។ វិធីសាស្រ្តនេះជួយគាំទ្រដល់កុមារអូទីស្សឹមតាមរយៈការប្រើប្រាស់រូបភាពជំនួយ (visual tools) បរិយាកាសរៀបចំដែលមានរចនាសម្ព័ន្ធច្បាស់លាស់ កាលវិភាគផ្ទាល់ខ្លួន និងប្រព័ន្ធរៀបចំថ្នាក់រៀនមានសណ្តាប់ធ្នាប់ល្អ។ បុគ្គលិកទាំងអស់បានទទួលការបណ្ដុះបណ្ដាលពីកម្មវិធី TEACCH ទាំងក្នុងប្រទេស និងពីសហរដ្ឋអាមេរិកផងដែរ។

ការអប់រំពិសេស in Cambodia

ការអប់រំពិសេស

សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ គឺជាការបង្រៀនតាមបែបលក្ខណៈបុគ្គល ដើម្បីជួយបំពេញតម្រូវការរបស់កុមារដែលមានបញ្ហាផ្លូវចិត្ត ផ្លូវកាយ អារម្មណ៍ និងមានវិបត្តិអាកប្បកិរិយា។ កម្មវិធីនេះដឹកនាំដោយអ្នកស្រី ម៉ម ឡៃ ដែលមានបទពិសោធន៍ជាង១៧ឆ្នាំ។ កម្មវិធីនេះផ្តល់នូវវិធីសាស្រ្តសិក្សាផ្ទាល់ខ្លួន និងកុមារដែលមានតម្រូវការពិសេស។

ការវិភាគ និងការអនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយា in Cambodia

ការវិភាគ និងការអនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយា

ការវិភាគ និងការអនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយា ក្នុងការស្រាវជ្រាវ វាជាវិធីសាស្ត្រមួយដ៏សំខាន់សម្រាប់ជួយកុមារឲ្យមានអាកប្បកិរិយាល្អប្រសើរ ការទំនាក់ទំនង ផ្នែកជំនាញសង្គម ​និងសមត្ថភាពរស់​នៅប្រចាំថ្ងៃចំពោះកុមារដែលមានអូទីស្សឹម។ លោកគ្រូអ្នកគ្រូនៃសាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ​បានទទួលការបណ្តុះបណ្តាលបច្ចេកទេសនេះដោយច្បាស់លាស់ និងធានាបានក្នុងការជួយអន្តរគមន៍កុមារប្រកបដោយគុណភាពខ្ពស់ និងមានលទ្ធផលល្អជាវិជ្ជមាន។

ការព្យាបាលមុខងារប្រចាំថ្ងៃ in Cambodia

ការព្យាបាលមុខងារប្រចាំថ្ងៃ

ការព្យាបាលមុខងារ​ប្រចាំថ្ងៃអាចជួយកុមារក្នុងការអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់ការរស់នៅប្រចាំថ្ងៃ របៀបនៃការលេង ការត្រៀមខ្លួនរួចជាស្រេចដើម្បីទៅសាលារៀនធម្មតា ការអភិវឌ្ឍចលនាតូច ចលនាធំ ដំណើរការនៃញាណ និងការគ្រប់គ្រងអារម្មណ៍។ ការព្យាបាលគឺផ្អែកលើការលេងដែលមានមុខងារច្បាស់លាស់ ហើយរៀបចំឡើងតាមតម្រូវការរបស់កុមារម្នាក់ៗ។

ការព្យាបាលតាមការបញ្ចូលគ្នានៃញាណដឹង in Cambodia

ការព្យាបាលតាមការបញ្ចូលគ្នានៃញាណដឹង

ការព្យាបាលនេះជួយដំណើរនៃញាណរបស់កុមារដែលមានការលំបាក និងជួយឆ្លើយតបកាន់តែមានប្រសិទ្ធភាពសម្រាប់ដំណើរការនៃញាណរបស់ពួកគេ។ អ្នកជំនាញដែលមានបទពិសោធន៍ខាងវាយតម្លៃលើផ្នែកញាណរបស់កុមារនឹងធ្វើការស្វែងយល់ពីបញ្ហាញាណរបស់កុមារម្នាក់ៗដើម្បីពង្រឹងការផ្ចង់អារម្មណ៍ អាកប្បកិរិយា និងការចូលរួម។ ការព្យាបាលដំណើរការនៃញាណដឹងគឺធ្វើការឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់កុមារដែលមានផលលំបាកផ្នែកញាណ។

ការជួយជំរុញឲ្យទាន់ពេលវេលា in Cambodia

ការជួយជំរុញឲ្យទាន់ពេលវេលា

ការជួយកុមារចាប់ពីអាយុ១៨ខែឡើងទៅ ការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលាគឺផ្តោតទៅលើចលនា ការយល់ដឹង ការអភិវឌ្ឍន៍ផ្លូវចិត្ត និងផ្នែកជំនាញសង្គម។ ជំនាញទាំងនោះធ្វើការរួមគ្នាដើម្បីគាំទ្រដល់ការលូតលាស់ដ៏ល្អប្រសើររបស់ពួកគេ។ 

ការព្យាបាលតាមរយៈការលេង in Cambodia

ការព្យាបាលតាមរយៈការលេង

ការព្យាបាលតាមរយៈការលេង ជួយកុមារឲ្យចេះបញ្ចេញនូវអារម្មណ៍របស់ខ្លួន ការអភិវឌ្ឍជំនាញសង្គម បង្កើននូវអាកប្បកិរិយាល្អ និងការពង្រឹងភាពច្នៃប្រឌិត។ កម្មវិធីនេះដឹកនាំដោយ អ្នកស្រីនាយិកាសាលាដែលមានបទពិសោធន៍នៅលើកម្មវិធី​ Play Therapy Level 1។​ ការព្យាបាលតាមរយៈការលេង របស់សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ​ក៏បានបញ្ចូលការរៀនតាមរយៈការលេងទៅក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃផងដែរ។​

ការព្យាបាលបញ្ហាភាសា និងការនិយាយ in Cambodia

ការព្យាបាលបញ្ហាភាសា និងការនិយាយ

ការព្យាបាលបញ្ហាភាសា និងការនិយាយជួយបង្កើននូវទំនាក់ទំនង ការនិយាយច្បាស់ៗ ការយល់ដឹង និងការអភិវឌ្ឍន៍ភាសា។ កម្មវិធីសិក្សានេះត្រូវបានដឹកនាំដោយ អ្នកជំនាញផ្នែកភាសា និងការនិយាយ (Speech-Language Pathologist) ប្រកបដោយវិជ្ជាជីវៈខ្ពស់ រៀងរាល់វគ្គសិក្សាត្រូវបានបង្កើតឡើងតាមតម្រូវការរបស់កុមារនីមួយៗ ហើយមាតាបិតាក៏ទទួលបានការបណ្តុះបណ្តាល ដើម្បីគាំទ្រការប្រាស្រ័យទំនាក់ទំនងនៅតាមគេហដ្ឋានបន្ថែមទៀត។

ការព្យាបាលតាមបែបសិល្បៈ in Cambodia

ការព្យាបាលតាមបែបសិល្បៈ

ការព្យាបាលតាមបែបសិល្បៈធ្វើឲ្យកុមារ ចេះបញ្ចេញនូវអារម្មណ៍ បង្កើនភាពទំនុកចិត្ត អភិវឌ្ឍជំនាញចលនា និងការគ្រប់គ្រងអារម្មណ៍របស់ពួកគេតាមរយៈសកម្មភាពច្នៃប្រឌិតនានា។ កម្មវិធីនេះជាការព្យាបាលដ៏មានប្រសិទ្ធភាព និងរីករាយបំផុតសម្រាប់កុមារដែលមានតម្រូវការពិសេស។

ការទំនាក់ទំនងតាមរយៈការផ្លាស់ប្តូររូបភាព in Cambodia

១០

ការទំនាក់ទំនងតាមរយៈការផ្លាស់ប្តូររូបភាព

ការទំនាក់ទំនងតាមរយៈការផ្លាស់ប្តូររូបភាពគឺជា ប្រព័ន្ធទំនាក់ទំនងដែលទទួលស្គាល់ជាសកល សម្រាប់ជួយកុមារពិបាកក្នុងការនិយាយ ហើយធ្វើការទំនាក់ទំនងគ្នាតាមរយៈការផ្លាស់ប្តូររូបភាព។ អ្នកជំនាញរបស់យើងខ្ញុំ ទទួលការបណ្តុះបណ្តាលក្នុងកម្មវិធី PECS Level 1 នៅសិង្ហបុរីដើម្បីធានាអំពីការផ្តល់សេវាកម្មប្រកបដោយស្តង់ដាសកល។

កម្មវិធីត្រៀមចូលសាលារៀនធម្មតា in Cambodia

១១

កម្មវិធីត្រៀមចូលសាលារៀនធម្មតា

កម្មវិធីនេះរៀបចំសម្រាប់កុមារដែលមានអូទីស្សឹម ដើម្បីជួយពួកគេឲ្យមានការអភិវឌ្ឍន៍ជំនាញសង្គម ការទំនាក់ទំនង ការអប់រំ ការគ្រប់គ្រងអារម្មណ៍ ជំនាញនៃផ្នែកញាណឱ្យល្អប្រសើរ និងការរៀនម្នាក់ឯងប្រកបដោយភាពឯករាជ្យ។ វិធីសាស្ត្រនេះបានបង្កើតឲ្យមានលទ្ធផលល្អ ដូចជាកម្មវិធីការវិភាគ និងការអនុវត្តន៍វិធីសាស្រ្តគ្រប់គ្រងអាកប្បកិរិយា ការបង្រៀនតាមបែបរចនាសម្ព័ន្ធ និងការទំនាក់ទំនងតាមរយៈការផ្លាស់ប្តូររូបភាព។

ការបណ្តុះបណ្តាលទៅលើសកម្មភាពរស់នៅប្រចាំថ្ងៃ in Cambodia

១២

ការបណ្តុះបណ្តាលទៅលើសកម្មភាពរស់នៅប្រចាំថ្ងៃ

ការបណ្តុះបណ្តាលទៅលើសកម្មភាពរស់នៅប្រចាំថ្ងៃគឺបង្រៀនជំនាញក្នុងការថែទាំដូចជា ការសម្អាតខ្លួន ការស្លៀកពាក់ ការបរិភោគអាហារ ការចូលបន្ទប់ទឹក និងរបៀបថែរក្សាសុខភាពជាដើម។ គោលបំណងគឺបង្កើនភាពឯករាជ្យ ទំនុកចិត្ត និងសមត្ថភាពប្រចាំថ្ងៃដល់កុមារ។

ការអប់រំ និងការផ្តល់ការប្រឹក្សាយោបល់ទៅអាណាព្យាបាល in Cambodia

១៣

ការអប់រំ និងការផ្តល់ការប្រឹក្សាយោបល់ទៅអាណាព្យាបាល

ឪពុកម្ដាយទទួលបានការបណ្ដុះបណ្ដាលជាប្រចាំនូវរបៀបនៃការគាំពារផ្នែកអារម្មណ៍ និងការណែនាំឲ្យយល់ដឹងកាន់តែប្រសើរអំពីតម្រូវការ និងការអភិវឌ្ឍន៍របស់កុមារ។ សេវាកម្មរួមមានការប្រឹក្សាយោបល់ ការចូលរួមសិក្ខាសាលា ការមើលថែកូននៅតាមគេហដ្ឋាន ការសហការរវាងសាលារៀន​ និងអាណាព្យាបាល ការរៀបចំផែនការផ្ទេរ និងការគាំពារជាដើម។

កម្មវិធីអភិវឌ្ឍន៍សម្រាប់កុមារពិការចលករខួរក្បាល in Cambodia

១៤

កម្មវិធីអភិវឌ្ឍន៍សម្រាប់កុមារពិការចលករខួរក្បាល

យើងខ្ញុំផ្តល់ការគាំពារទៅតាមតម្រូវការរបស់កុមារដែលមានពិការចលករខួរក្បាល តាមរយៈការរៀបចំផែនការអប់រំតាមបែបលក្ខណៈបុគ្គល ការព្យាបាលដោយចលនា  ការព្យាបាលមុខងារប្រចាំថ្ងៃ​ និងការសម្របខ្លួនក្នុងការរៀនជាដើម ។ អ្នកជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការជួយកែលម្អសមត្ថភាពរាងកាយ ជំនាញទំនាក់ទំនង និងការអភិវឌ្ឍន៍ក្នុងបរិយាកាសថែទាំ និងការរួមបញ្ចូលគ្នា។

ស្វែងរកសាខាដែលនៅជិតលោកអ្នក

ទីក្រុងភ្នំពេញ (ស្ទឹងមានជ័យ)

ផ្ទះលេខ ៥៧៩ ផ្លូវលេខ ៣៥C ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ កម្ពុជា

០៨៥ ២៥៣ ៣៨៨ / ០៨៦ ២៥៣ ៣៨៨

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

 Hope Kids Phnom Penh (Stueng Mean Chey)

ទីក្រុងភ្នំពេញ (ប៉េងហួតបឹងស្នោ)

នៅបុរីប៉េងហួត ហ្គ្រេនស្តាផ្លាទីនឹម (បឹងស្នោ ដឹស្តា ផ្លាទីនីម ហឺមីននឹស៍  ភ្នំពេញ)

០១០ ៧២៧ ៤១៦ / ០៨៥ ៧២៧ ៤១៦

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

 Hope Kids Phnom Penh (Borey Peng Huoth Beoung Snor)

ខេត្តកំពត

ជាតិលេខ៣១ ភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស(ទូកមាស) ខេត្តកំពត
០៩០ ៣៣៣ ១៨៥ / ០៨៥ ៣៣៣ ៨១៥

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

 Hope Kids Kampot

ខេត្តបាត់ដំបង

ផ្ទះលេខ៣៨៥-G18 ផ្លូវវត្ដពោធិវង្ស ភូមិចំការសំរោង២ សង្កាត់ចំការសំរោង  ក្រុងបាត់ដំបង 

០៨៥ ២២៧ ៤៣៦ / ០១០ ២២៧ ៤៣៦

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

 Hope Kids Battambang

បន្ទាយមានជ័យ

ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ 

០៩៦ ៨៨៨ ៣១៦៥ / ០៩០ ៨៨៨ ៣១៦

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

 Hope Kids Banteay Mean Chey

រតនគិរី

ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី

០៦៦ ៨៨៨ ៣០៩ / ០៩៦ ៨៨៨ ២០៣៧

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖ ចន្ទ – អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

 Hope Kids Ratanakiri
Logo

សាលាអប់រំពិសេស

ក្ដីសង្ឃឹមកុមារ

សាលាអប់រំពិសេសក្ដីសង្ឃឹមកុមារ គឺជាសាលារៀនផ្តល់សេវាកម្មអប់រំសម្រាប់កុមារដែលមានអូទីស្សឹម និងតម្រូវការពិសេសឈានមុខគេមួយនៅក្នុងទីក្រុងភ្នំពេញ និងទូទាំងប្រទេសកម្ពុជា។ យើងខ្ញុំផ្តល់ជូននូវកម្មវិធីដែលមានតម្លៃសមរម្យសម្រាប់កុមារដែលមានអូទីស្សឹម បញ្ហារពឹស ពិការចលករខួរក្បាល និងបញ្ហាប្រឈមនៃការអភិវឌ្ឍផ្សេងៗទៀត តាមរយៈការបង្រៀន និងការព្យាបាលដោយយកចិត្តទុកដាក់។

ការទំនាក់ទំនង

ផ្ទះលេខ ៥៧៩ ផ្លូវលេខ ៣៥C ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្ពុជា

+855 86 253 388

+855 85 253 388

អ៊ីមែល៖ hopekids.info@gmail.com

ម៉ោងធ្វើការ៖

ចន្ទ – សុក្រ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

សៅរ៍ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

អាទិត្យ | ៨:០០ ព្រឹក – ៥:០០ ល្ងាច

សាលារៀនអប់រំពិសេសហូបឃីដ